About

Thursday, September 4, 2014

រាជធានី​ភ្នំពេញ ៖ យុវជនសិស្ស​ម្នាក់ បានស្លាប់នៅ​នឹង​កន្លែង​​យ៉ាង​​អាណោច​អាធ័ម​ ខណៈ​​កំពុង​ជិះ​ម៉ូតូ​ត្រូវ​​រថយន្ត​​ដឹក​ដី​​បុក​កិនស្លាប់ ​​កាល​ពី​​វេលាម៉ោង​​៩ព្រឹក​ថ្ងៃទី​០៤ កញ្ញា នៅ​​តាម​ផ្លូវ​​១៩០៧ សង្កាត់​ភ្នំ​ពេញថ្មី ខណ្ឌ​សែនសុខ​​ ។
អ្នក​ស្លាប់ត្រូវ​បាន​គេស្គាល់​​​ឈ្មោះ​​ យូ ឌូ ភេទប្រុស អាយុ​២០​ឆ្នាំ ជា​សិស្ស ជិះ​ម៉ូតូ​ម៉ាក​អាយ​​ខុន​​ ចំណែក​អ្នក​បើក​រថយន្ត​បង្ក​ឈ្មោះ​​ ឱក ប្រុញ ភេទប្រុស អាយុ​៣០​ឆ្នាំ ក្រោយ​​ពីកើត​​ហេតុ​ ត្រូវ​គេ​ឃាត់បាន​ភ្លាមៗ ។
បច្ចុប្បន្នរថយន្ត​និង​ម៉ូតូ​ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំ​ពេញ រង់ចាំ​កា​រដោះស្រាយ ៕​

តាមរបាយការណ៍បានអោយដឹងថា នៅល្ងាចថ្ងៃទី ៣១ សីហា កន្លងទៅនេះ ស្ត្រីជាម្ចាស់ផ្ទះ បានព្យាយាមឡើងឈរលើចានបង្គន់ ដើម្បីប្តូរអំពូលភ្លើងនៅក្នុងបន្ទប់ទឹករបស់ខ្លួន។ ដោយសារតែមិនអាចទ្រាំទ្រនឹងទំងន់នេះបាន ចានបង្គន់នោះក៏បែកធ្លាក់មក និងបណ្តាលអោយស្ត្រីរូបនេះ ទទួលរងនូវមុខរបួសរយះខ្នងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ រួចបន្ទាប់មកនាងក៏បានទទួលមរណៈភាព

Monday, September 1, 2014

ចេញពីបង់លុយនៅធនាគារអេស៊ី លីដា ជិះម៉ូតូត្រឡប់ ទៅផ្ទះវិញត្រូវ រថយន្តបុក និងកិន បែកក្បាល ស្លាប់
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ ភ្លាមមួយរំពេច នៅនឹងកន្លែង កើតហេតុ ខណៈចេញពី កន្លែងបង់លុយ នៅធនាគារ អេស៊ីលីដា រួចជិះម៉ូតូ ត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្ត បើកបញ្រ្ចាសទិស មកបុក និងកិនបែកក្បាល ធ្លាយខូរ អូសម៉ូតូ ដែលកៀបជាប់ ក្រោមរថយន្ត ចម្ងាយជាង ២០០ម៉ែត្រ ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ២និង៤០នាទី រសៀល ថ្ងៃទី ១ កញ្ញា ២០១៤ នៅចំណុចមុខ ធនាគារអេស៊ីលីដា តាមបណ្តោយ ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុង សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
អានបន្ត

 ផ្ទុះសំណើចទៀតហើយជាមួយរឿងកំប្លែង “ឈើច្រត់” របស់ក្រុមនាយ ពាក់មី (មានវីដេអូ)
រៀងរាល់សប្តាហ៍ Khmer-note តែងតែនាំអារម្មណ៍ ប្រិយមិត្តទាំងអស់គ្នាអោយមកទស្សនារឿងកំប្លែងរបស់ ក្រុមនាយ ពាក់មី ហើយសប្តាហ៍នេះយើងនឹងបាន ផ្ទុះសំណើចទៀតហើយជាមួយ រឿងកំប្លែងមានចំណងជើងថា “ឈើច្រត់”។ ចង់ដឹងល្អសើចប៉ុន្មាន? ទស្សនាវីដេអូទាំងអស់គ្នា៖
អានបន្ត

យួន​​កាប់​​ខ្មែរ ដេរ ៣៧​ថ្នេរ ទើប​ស្រែក​ថា​ កាប់​ច្រឡំ
ប្រភព៖ អង្គរធំមេឌា
ភ្នំពេញ៖ កំពុង​តែ​លេង​បាល់​
ត្រូវ​ជន​ជាតិ​វៀត​ណា​ម​មួយ​ក្រុម ​ដេញ​កាប់​នឹង​ដាវ​សាំ​ម៉ូរៃ​
រង​របួស​​ធ្ងន់​​ម្នាក់ ដេរ ៣៧​ថ្នេរ ​ទើប​ជន​បង្ក​ស្រែ​កថា កាប់​ច្រឡំ
​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​​ខ្លួន ​បាន​ទាំង​៧​នាក់​ កាល​ពី​វេលា​ម៉ោង​៥
​និង​១០​នាទី​ ល្ងាច​ថ្ងៃ​ទី​៣១ ខែ​សីហា ​ឆ្នាំ​២០១៤ ​នៅ​ក្នុង​ក្រុម​ទី​១០
ភូមិ​ជ្រោយ​បាសាក់​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ។ អានបន្ត

RingMasker កាន់​តែ​​ប្លែក​អារម្មណ៍​​នៅ​លើ​ iOS 7
 RingMasker គឺ​ជា​ Themes ដែល​មាន​នៅ​លើ​ iOS 7 ​អាច​កែប្រែ​យ៉ាង​ស្រស់​ស្អាត ដែល​មាន​​តួនាទី​សម្រាប់​ប្ដូរ​រាល់​ icon ឲ្យ​មាន​រូបរាង...អាន​បន្ត

តោះ! រៀន​បង្កើត mail លើ​​ទូរសព្ទ​ជាមួយ Sabay កុំ​ឲ្យ​អស់​លុយ​​ហើយ​អាច​ចាញ់​បោក​គេ​ទៀត
ប្រិយមិត្ត​មួយ​ចំនួន​នៅ​ឡើយ​មិន​ទាន់​ចេះ​បង្កើត​ Gmail ទេ​ តែ​ឥឡូវ​សូម​កុំ​បារម្ភ​ Gmail ក៏​អាច​​បង្កើត​តាម​ Smartphone ក៏​បាន​ដែរ...អាន​បន្ត

ជឿទេ​ថា​​ទូរស័ព្ទ​ iPhone 6 នឹងមានទំហំ 4.7-inch ?

កាល​ពីរ​ឆ្នាំមុន ក្រុមហ៊ុន​ Apple បាន​បញ្ចេញ​ទូរស័ព្ទទំនើប​ពីរ​ម៉ូដែល​គឺ​ iPhone 5 និង iPhone 5C ដោយឡែកសម្រាប់​ឆ្នាំ២០១៤ នេះ បើ​យោង​តាម​ប្រសាសន៍​របស់​លោក Steve Milunovich ដែល​ជា​អ្នក​វិភាគ​មក​ពី USB បាន​ឲ្យ​ដឹង​ថា​ ពេល​នេះ​ក្រុមហ៊ុន Apple ក៏​កំពុង​តែ​សាកល្បង អានបន្ត


ក្រុមហ៊ុន Samsung ឱ្យ​តម្លៃ​ខ្ពស់​លើ​បរិស្ថាន បាន​កែច្នៃ​សម្ភារៈ​កាក​សំណល់​មក​ប្រើប្រាស់​ជា​សំបក​វេច​ខ្ចប់​គ្រប់​ទូរស័ព្ទ​ស៊េរី Galax

ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី 30 ខែ មេសា ឆ្នាំ 2014 ក្រុមហ៊ុន Samsung Electronics នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ថា​ខ្លួន​កំពុង​អភិវឌ្ឍ និង​​ពង្រីក​ការ​អនុវត្តន៍​លើ​កញ្ចប់​បរិស្ថាន ដើម្បី​ជួយ​កាត់​បន្ថយ​ អានបន្ត

Saturday, February 22, 2014

Internet Download Manager (IDM) is a tool to increase download speeds by up to 5 times, resume and schedule downloads. Comprehensive error recovery and resume capability will restart broken or interrupted downloads due to lost connections, network problems, computer shutdowns, or unexpected power outages. Simple graphic user interface makes IDM user friendly and easy to use.Internet Download Manager has a smart download logic accelerator that features intelligent dynamic file segmentation and safe multipart downloading technology to accelerate your downloads. Unlike other download managers and accelerators Internet Download Manager segments downloaded files dynamically during download process and reuses available connections without additional connect and login stages to achieve best acceleration performance.

Internet Download Manager supports proxy servers, ftp and http protocols, firewalls, redirects, cookies, authorization, MP3 audio and MPEG video content processing. IDM integrates seamlessly into Microsoft Internet Explorer, Netscape, MSN Explorer, AOL, Opera, Mozilla, Mozilla Firefox, Mozilla Firebird, Avant Browser, MyIE2, and all other popular browsers to automatically handle your downloads. You can also drag and drop files, or use Internet Download Manager from command line. Internet Download Manager can dial your modem at the set time, download the files you want, then hang up or even shut down your computer when it's done.

Other features include multilingual support, zip preview, download categories, scheduler pro, sounds on different events, HTTPS support, queue processor, html help and tutorial, enhanced virus protection on download completion, progressive downloading with quotas (useful for connections that use some kind of fair access policy or FAP like Direcway, Direct PC, Hughes, etc.), built-in download accelerator, and many others.

Version 6.18 adds Windows 8.1 compatibility, adds IDM download panel for web-players that can be used to download flash videos from sites like MySpaceTV, and others. It also features complete Windows 7 and Vista support, video page grabber, redeveloped scheduler, and MMS protocol support. The new version also adds improved integration for IE 11 and IE based browsers, redesigned and enhanced download engine, the unique advanced integration into all latest browsers, improved toolbar, and a wealth of other improvements and new features.
Click Here to Download

iCare Data Recovery Software can recover any deleted file, including documents, photos, mp3 and zip files, or even folders and damaged disks.

Besides deleted file recovery, it is able to restore files from system error like bad boot sector, bad MBR, bad partition table, bad MFT; Virus attacked file lost like destroyed boot sector, MBR…; human errors like format partition by mistake, delete partition accidentally…; software errors like merging partition failure with Partition Magic, resizing partition failure, copy partition failure, ghost failure… In addition to HDD file recovery, the program supports any type of storage media (music sticks, cameras, flash drives, memory card, USB drives, etc)! It works with encrypted files and helps you recover data lost because of a virus attack or an employee's malicious behavior.
Click here to downaload

Tuesday, February 18, 2014

ផ្សាយ​ក្នុង​ផ្នែក​ គន្លឹះខ្លីៗ ដោយ chhun.hour កាលពី 101 days ago 
ដើមហេតុ​ដែល​បណ្ដាល​ឱ្យ​កុំព្យូទ័រ​ដំណើរការ​យឺត​នោះ គឺ​មិន​សុទ្ធ​តែ​មក​ពី​មេរោគ​អ្នក​បង្ក​មួយ​មុខ​ទេ។ ជំងឺ​របស់​កុំព្យូទ័រ​មាន​ច្រើន​យ៉ាង ខុស​ប្លែក​ពី​គ្នា ទោះបី​សុទ្ធតែ​អាច​ធ្វើ​ឱ្យ​កុំព្យូទ័រ​ដំណើរការ​មិន​ប្រក្រតី​ក៏​ដោយ។ ក្រៅ​ពី​មេរោគ​ជា​អ្នក​បង្ក​ហើយ​នោះ ក៏​អាច​មក​ការ​ដំឡើង​កម្មវិធី​ដែល​មិន​ចាំបាច់​ច្រើន​ពេក ដែល​ធ្វើ​ឱ្យ​ទាំង RAM និង Hard Disk ពេញ មាន​បញ្ហា​ដោយ​សារ Hardware ខ្លះ​មាន​បញ្ហា ដូច​ជា RAM ចុះ​ខ្សោយ​សមត្ថភាព​ផ្ទុក​ព័ត៌មាន​បណ្ដោះ​អាសន្ន ឬ Hard Disk ខូច​ទីតាំង (sector) មួយ​ចំនួន​ដែល​មាន​នាទី​ផ្ទុក​ទិន្នន័យ​ខូច ដោយ​សារ​តំហែទាំ​មិន​បាន​ល្អ​ជាដើម។
អាន៖ ប្រើ​ភាសាខ្មែរ​បាន​លើ ​iOS7 ដោយ​មិន​ចាំបាច់ ​Jailbreak
ទំព័រ​នេះ Sabay សូម​លើក​យក​បញ្ហា Hard Disk ខូច Sector មក​សិក្សា​ជា​មួយ​ប្រិយមិត្ត​ទាំង​អស់​គ្នា។ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា Hard Disk កុំព្យូទ័រ​របស់​អ្នក​ចាប់​ផ្ដើម​ដំណើរការ​យឺត​ខុស​ប្រក្រតី ឬ​ទទួល​បាន​សារ​បញ្ជាក់​ថា file មិន​អាច read ឬ write បាន។
អាន៖ ការពារ​ការ​ឆ្លង​មេរោគ​តាម​Flash ចូល​កុំព្យូទ័រ
នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា Hard Disk កំពុង​ទទួល​រង​ការ​ខូច sector មួយ​ចំនួន ដូច្នេះ​អ្នក​គួរ​ប្រញាប់​សង្គ្រោះ​ទិន្នន័យ​ដោយ copy ទិន្នន័យ​ទៅ​កាន់ Hard Disk ថ្មី​មួយ​ផ្សេង​ទៀត និង​ជួសជុល Hard Disk នោះ​ជា​បន្ទាន់។ យើង​អាច​ដឹង​ពី​បញ្ហា bad sector ដោយ​ធ្វើតេស្ត​តាម​រយៈ tool មាន​ស្រាប់​នៅ​លើ Microsoft Windows ឬ​អាច​ប្រើ​កម្មវិធី​ជំនួយ​ក៏​បាន។
+ របៀប​ត្រួតពិនិត្យ Hard Disk ដោយ​ប្រើ tool មាន​ស្រាប់៖

១. ចូល​ទៅ Computer ដោយ​ចុច​លើ Start Menu រើស​យក Computer។
២. ចុច​ស្ដាំ mouse លើ Drive ដែល​ជួប​បញ្ហា (អាច​ធ្វើ​បាន​ទាំង Drive (C)) រួច​រើស​យក Properties
៣. ក្រោយ​ពី​ចេញ​ផ្ទាំង Properties ត្រូវ​ចូល​ទៅ Tools Tab ហើយ​ចុច​លើ Check Now…។ បន្ត​ចុច​លើ​ប៊ូតុង Start។
៤. ក្រោយ​ពី​ស្កេន​ចប់ អ្នក​នឹង​បាន​ឃើញ​ផ្ទាំង​ដូច​រូប​ខាង​ក្រោម ដែល​បង្ហាញ​ពី​ព័ត៌មាន​នៃ Hard Disk ដែល​បាន​ត្រួតពិនិត្យ។
ព័ត៌មាន​នៅ​ក្នុង​ផ្ទាំង​ខាង​លើ នឹង​បង្ហាញ​ឱ្យ​ដឹង​ថា Hard Disk ​មាន bad sector ឬ​អត់។ ​ប្រសិន​មាន bad sector អ្នក​គួរ​ណាស់​តែ​ជួសជុល និង​សង្គ្រោះ​ទិន្នន័យ​ទៅ​កាន់ Hard Disk ថ្មី​ជា​បន្ទាន់។
ប៉ុន្តែ​ទោះ​បី Hard Disk របស់​អ្នក​ត្រូវ​បាន​ជួសជុល​ពី​បញ្ហា​ខូច sector ហើយ​ក៏​ដោយ អ្នក​ក៏​មិន​ត្រូវ​ផ្ដល់​ទំនុក​ចិត្ត​ខ្លាំង​ទៀត ក្នុង​ការ​ផ្ទុក​ទិន្នន័យ​សំខាន់ៗ​ជា​មួយ Hard Disk មួយ​នោះ​ទៀត​ឡើយ។
+ របៀប​ស្កេន​រក​មើល bad sector ដោយ​ប្រើ​កម្មវិធី Windows Surface Scanner
កម្មវិធី​នេះ​អាច​ត្រូវ​ពិនិត្យ bad sector របស់ Hard Disk បាន​ល្អ និង​ច្បាស់​ជាង​ការ​ធ្វើតេស្ត​របៀប​ទី១ ទៅ​ទៀត។ ក្នុង​រូប​ខាង​ក្រោម គឺ​ជា​ផ្ទាំង​បង្ហាញ​ពី bad sector តែ​ព័ត៌មាន​ខុស​គ្នា​ជា​មួយ​វិធី​ដំបូង ដោយ​ប្រើ​តាម​កម្មវិធី​ជំនួយ​នេះ អាច​មើល​ព័ត៌មាន​លំអិត​អំពី​កំហូច​របស់ Hard Disk តែ​វិធី​ទី១ គ្មាន៕

តាម​ចាប់​ចោរ​លួច​ទូរសព្ទ​អ្នក​ដោយ​ Lockwatch និង ADM គឺ​គ្រប់គ្រាន់បំផុត 
គ្រាន់​តែ​ឃើញ​ចំណង​ជើង​ប្រហែល​ប្រិយមិត្ត​មួយ​ចំនួន​យល់​ហើយ​ថា តើ Lockwatch និង ADM ជា​ប្រភេទ app យ៉ាង​ម៉េច​នោះ? ជា​ការពិត​ណាស់ កម្មវិធី​ទាំង​ពីរ​មាន​មុខងារ​យ៉ាង​ពិសេស​អស្ចារ្យ​ដំណើរការ​លើ Android OS អាច​តាម​រក​ទូរសព្ទ​ដែល​បាត់​ដោយ​ប្រការ​ណា​មួយ មាន​លក្ខណៈ​សម្បត្តិប្រហាក់ប្រហែល​នឹង​កម្មវិធី Find My iPhone នៅ​លើ iOS អីចឹង​ដែរ។
អត្ថបទ៖ «Fine My iPhone» Update​កាន់​តែ​ឡូយ
តាម​ការ​សន្យា​ជា​មួយ​ប្រិយមិត្ត ដូច្នេះ​ទំព័រ​នេះ Sabay សូម​លើក​យក​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ដែល​មាន​មុខងារ​ប្រហាក់ប្រហែល ដែល​អាច​ស្វែងរក​ទូរសព្ទ​បាត់​បាន នោះ​គឺ​កម្មវិធី Lockwatch Anti-Theft។
គន្លឹះ៖ ៥យ៉ាង​​នាំ​ទូរសព្ទ Android របស់​អ្នក​ឱ្យ​ទទួល​បាន​​សុវត្ថិភាព​ជា​ទី​បំផុត
Lockwatch ជា Android app ថ្មី​មួយ​មាន​សមត្ថភាព​ពិសេស​អាច​តាមដាន​ទីតាំង​របស់​ទូរសព្ទ​ដែល​បាន​បាត់​ដោយ​ប្រការ​ណា​មួយ​មិន​ថា ច្រឡំដៃ​ទុក ឬ​ចោរ​លួច​នោះ​ទេ។ លក្ខណៈ​ពិសេស​របស់​កម្មវិធី​នេះ គឺ​ថត​រូប​មនុស្ស​ដែល​ព្យាយាម​ដោះ​សោ (unlock) ទូរសព្ទ​មិន​បាន​សម្រេច ខុស​ម្ដង​ថត​ម្ដង រួច​ផ្ញើ​ទៅ​កាន់​អ៊ីមែល​របស់​ម្ចាស់​ទូរសព្ទ។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​កាលបរិច្ឆេទ និង​ផែនទី​បញ្ជាក់​ច្បាស់​អំពី​ទីតាំង​ទូរសព្ទ​កំពុង​ស្ថិត​នៅ។ ដូច្នេះ ម្ចាស់​ទូរសព្ទ​ងាយស្រួល​តាម​រក​ទូរសព្ទ​របស់​ខ្លួន និង​អាច​ចាប់​ជន​ល្មើស​បាន។
លក្ខណៈ​សម្បត្តិ​ពិសេស​បំផុត​របស់ Lockwatch គឺ​ដំណើរការ​យ៉ាង​ស្ងាត់​ពុំ​មាន​អាការៈ​អ្វី​ធ្វើ​ឱ្យ​ចោរ​ដឹង​ខ្លួន​ឡើយ ពោល​នៅ​ពេល​កាមេរ៉ា​មុខ​ថត​ពុំ​ឮ​សំឡេង​ឡើយ។ បញ្ជាក់៖ កម្មវិធី lockwatch អាច​ដំណើរការ​បាន លុះ​ត្រា​ទូរសព្ទ​របស់​អ្នក​កំណត់​សុវត្ថិភាព​នៅ​ពេល​បើក​សោ​ជា​មុន​សិន ដែល​មាន​ដូច​ជា Pattern, PIN និង Password ជា​ដើម។
កម្មវិធី​នេះ​អាច​ដំណើរការ​បាន​នៅ​លើ Smartphone/Tablet/Phablet មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ចាប់​ពី Android 4.0.3 ឡើង​ទៅ។ កំណែប្រែ​ចុង​ក្រោយ​គឺ Lockwatch Anti-Theft 1.5.0 ជា​មួយ​ទំហំ​ត្រឹមតែ 196KB ប៉ុណ្ណោះ។
តោះ​កុំ​ឱ្យ​ខាត​ពេល​យូរ មក​តាមដាន​និង​អនុវត្តិ​ទាំង​អស់​គ្នា​តាម​ជំហាន​បន្តបន្ទាប់​ខាង​ក្រោម៖
- ដំបូង​ចូល​ទៅ Download កម្មវិធី​នេះ​នៅ​ក្នុង Play Store ដែល​មាន​នៅ​លើ device ដោយ​ឥត​គិត​ថ្លៃ។ ស្វែងរក​ដោយ​វាយ Lockwatch នៅ​ក្នុង​ប្រអប់ search រួច​ហើយ​រក​មើល​ឈ្មោះ Lockwatch Anti-Theft។ ឬ​ ចុចត្រង់​នេះ​ ដើម្បី​ទាញ​យក …
គន្លឹះ៖ ទោះ​គ្មាន​ Antivirus ក៏​មិន​ខ្លាច​ឆ្លង​មេរោគ​ពី Flash ដែរ
- បន្ទាប់​មក​ដំឡើង​ដោយ​ចុច​លើ​ប៊ូតុង Install → Accept។ ក្រោយ​ពី​ដំឡើង​រួច ចុច​លើ​ប៊ូតុង Open រួច​ហើយ​ប្ដូរ​ពី OFF ទៅ​ជា ON វិញ ហើយ​ចុច​លើ​ប៊ូតុង Active។ (បញ្ជាក់៖ នៅ​ត្រង់​ប្រអប់ Alerts should be sent to ត្រូវ​បំពេញ​អ៊ីមែល​របស់​អ្នក ដើម្បី​ឱ្យ​កម្មវិធី​នេះ​ផ្ញើសារ​មក​កាន់​គណនី)។


មិន​ប្រាកដ​ទេ ដែល​ម្ចាស់​ទូរសព្ទ​ស៊េរី​ខ្ពស់ៗ​ស្គាល់​មុខងារ​លើ​ទូរសព្ទ​របស់​ខ្លួន​បាន​គ្រប់​ទាំង​អស់​នោះ។ នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 មាន​មុខងារ​អាថ៌កំបាំង​មួយ​ចំនួន ជឿ​ថា​ប្រិយមិត្ត​ខ្លះ​ប្រហែល​បាន​ដឹង និង​ចេះ​ប្រើ ហើយ​ខ្លះ​ក៏​ពុំ​ទាន់​ដឹង​នៅ​ឡើយ។ ទំព័រ​នេះ Sabay សូម​បង្ហាញ​គន្លឹះ​អាថ៌កំបាំង​ល្អ​បំផុត​ទាំង៥ មាន​លើ iOS7 មក​បង្ហាញ​ជូន​ដូច​តទៅ៖
គន្លឹះ៖ តិចនិក​ដាក់ dock កញ្ចក់​របស់ iOS 6 លើ iOS 7
១. បញ្ជា iDevice របស់​អ្នក​តាម​សកម្មភាព​ក្បាល៖




អ្នក​អាច​គ្រប់គ្រង iPad ឬ iPhone ដោយ​ប្រើប្រាស់​កាមេរ៉ា​ជា​អ្នក​ចាប់​យក និង​ទទួល​ស្គាល់​អំពី​សកម្មភាព​បំឡាស់​ទី​របស់​ក្បាល​បាន។ ឧទាហរណ៍៖ នៅ​ក្រោម “Switches” អ្នក​អាច​ធ្វើ​ទូរសព្ទ​របស់​អ្នក​ឱ្យ​ជ្រើសរើស​ឃ្លា​ណា​មួយ​ដោយ​គ្រាន់​តែ​ផ្អៀង​ក្បាល​ទៅ​ស្ដាំ។ ដើម្បី​កំណត់ សូម​ចូល​ទៅ Settings -> General -> Accessibility -> Switch Control -> Switches ត្រង់​នេះ​តម្រូវ​ឱ្យ​អ្នក​ចុច Add New Switch … រួច​មើល​តាម​ការ​កំណត់​ទូទៅ​ជា​ភាសា​អង់គ្លេស។ (ចំណាំ៖ ដើម្បី​បើក​មុខងារ Switch Control បាន​ត្រូវ​បិទ Assistive Touch ជា​មុន​សិន។ ហើយ​បើ​ចង់​ឈប់​ប្រើ disable មុខងារ Switch Control ត្រូវ​ចុច​លើ​ប៊ូតុង Home ចំនួន ៣ដង​ជាប់​គ្នា)។
២. កំណត់​ញ័រ​នៅ​លើ iPhone តាម​ចំណូល​ចិត្ត៖


ដូច​នឹង​ការ​កំណត់​សំឡេង​រោទ៍​ដែរ អ្នក​អាច​កំណត់​ឱ្យ​ទូរសព្ទ​ញ័រ​ទៅ​តាម​ការ​ចង់​បាន។ មុខងារ​នេះ​មាន​ចាប់​ពី iOS 6.1.x ម្ល៉េះ តែ​ប្រហែល​មាន​ប្រិយមិត្ត​មក​ដល់​ពេល​នេះ​នៅ​ពុំ​ទាន់​ចេះ​ប្រើ​នៅ​ឡើយ​ទេ។ ដើម្បី​កំណត់​ញ័រ​តាម​ចំណូល​ចិត្ត​សូម​ចូល​ទៅ Setting → Sound → Ringtone → Vibration រួច​រក​មើល​ឃ្លា Create New Vibration បន្ទាប់​មក​ចុច​ចូល។ ត្រង់​នេះ តម្រូវ​ឱ្យ​អ្នក​ចុច​អូស (tab) លើ​អេក្រង់​តាម​ចំណូល​ចិត្ត (ពី​លើ​ចុះ​ក្រោម ទៅ​ឆ្វេង​ទៅ​ស្ដាំ​ក៏​បាន) តាម​ចំណូល​ចិត្ត​របស់​អ្នក។
៣. កំណត់​ការ​លុប​អ៊ីមែល​ដោយ​វិធី​យ៉ាង​ងាយ​គ្រាន់តែ​គ្រវី iPhone៖
ក្នុង​ប្រអប់​អ៊ីមែល បើ​ទុក​ច្រើន​ក៏​មិន​ល្អ តែ​បើ​លុប​ត្រូវ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ ខ្លាច​លុប​ប៉ះចំ​អ៊ីមែល​ដែល​សំខាន់។ នៅ​លើ iOS 6 និង iOS 7 អាច​ឱ្យ​អ្នក undo ការ​លុប​អ៊ីមែល​វិញ​បាន​តាម​កម្មវិធី Mail app មាន​នៅ​លើ​នោះ​ស្រាប់។ គេ​អាច undo ដោយ​គ្រាន់​តែ​គ្រវី iPhone ទៅ​ជា​ការ​ស្រេច។
៤. កំណត់​នៅ​ពេល alert ឱ្យ​បញ្ចេញ​ភ្លើង flash៖
ទូរសព្ទ​ញ័រ ព្រម​ទាំង​សំឡេង​រោទ៍​គឺ​អាច​ដាស់​ម្ចាស់​ទូរសព្ទ​ឱ្យ​ដឹង​បាន តែ​បើ​បន្ថែម​ភ្លើង flash មួយ​មុខ​ទៀត នោះ​នឹង​រឹត​តែ​ងាយស្រួល​ឃើញ​ប្រតិកម្ម​ទូរសព្ទ​បាន​រហ័ស។ ចាប់​តាំង​ពី iOS 6 មក​ដល់ iOS 7 នេះ អ្នក​អាច​កំណត់​បិទ/បើក flashlight បាន​ដោយ​ចូល​តាម Settings → General → Accessibility → LED Flash for Alerts រួច enable ជា​ការ​ស្រេច។
៥. មិន​ខកខាន Link ដែល friend របស់​អ្នក tweet ឱ្យ៖
Safari ឥឡូវ​អាច syncs up ជា​មួយ Twitter feed របស់​អ្នក​បាន ហើយ​អាច​ឱ្យ​អ្នក​ឃើញ​រាល់ tweet នៅ​លើ​គណនី​របស់​អ្នក។ នៅ​លើ browser នេះ ដើម្បី​ចូល​មើល​រាល់ tweet របស់​អ្នក សូម​ចូល​ទៅ Bookmarks រួច​ចុច​លើ​សញ្ញា @ ដូច​រូប៖
ប្រភពដើមពី Sabay

ផ្សាយ​ក្នុង​ផ្នែក​ គន្លឹះខ្លីៗ ដោយ chhun.hour កាលពី 22 days ago

ប្រិយមិត្ត​ភាគ​ច្រើន​ប្រហែល​ធ្លាប់​ឮ​ពាក្យ​ថា “Hack” ហើយ ក៏​ប្រហែល​មាន​ការ​ងឿងឆ្ងល់​ដែរ​ថា តើ Hacker អាច hack យក password របស់​យើង​ដោយ​របៀប​ណា? ​ដូច្នេះ​ថ្ងៃនេះ Sabay សូម​បង្ហាញ​វិធីសាស្ត្រ​មួយ​ចំនួន​ដែល Hacker ប្រើ​ដើម្បី hack យក​លេខ​កូដ​សំងាត់​ម្ចាស់​គណនី​មួយ​ចំនួនមក​​ចែក​ជូន​ដល់​ប្រិយមិត្ត​បាន​ដឹង ក៏​ដូច​​ជា​ការ​ក្រើនរំលឹក​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្នផង​ដែរ។
គន្លឹះ៖ ធ្វើ​ម៉េច​ទៅ​ទើប​ដឹង​ថា​គណនី Facebook អ្នក​ត្រូវគេ​លួច​ប្រើ​ឬ​អត់?

១. Guessing


នេះ​គឺ​ជា​វិធីសាស្ត្រ​ស្រាល​មួយ​ដំបូង​គេ​បង្អស់​ដែល Hacker យក​មក​ប្រើ។ Hacker អាច​​ព្យាយាម hack លេខ​សំងាត់​ ដោយ​ធ្វើ​ការ​ទស្សន៍ទាយទៅ​លើ៖ លេខ​ទូរស័ព្ទ ថ្ងៃ​ខែ​ឆ្នាំ​កំណើត  និង​ឈ្មោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ជាដើម។ ទោះជា​យ៉ាងណា ​វិធីសាស្ត្រ​នេះ​ពុំ​ជា​ចំណុច​កំពូល​របស់ hacker នៅ​ឡើយ។
២. Dictionary Attack


ប្រសិន password របស់​អ្នក​ជា​ពាក្យ​មានន័យ​ស្ថិត​ក្នុង Dictionary ឬ file របស់ Hacker នោះ Hacker អាច hack យក Password បាន​ដោយ​ងាយ និង​លឿន​បំផុត។
៣. Brute-force attack


វិធីសាស្ត្រ​នេះ​អាច hack យក​គ្រប់ password ទាំងអស់ ព្រោះ​ជា​​ការផ្ទៀងផ្ទាត់ password ដូចជា Number, Symbol, Special character អក្សរ​ធំ​ឬ​អក្សរ​តូច…. ប៉ុន្តែ​វា​ត្រូវ​ការ​ចំណាយ​ពេលវេលា​យូរ​ណាស់​អាស្រ័យ​ប្រវែង និង​ការ​កំណត់​ក្នុង​ប្រភេទ​តួ​អក្សរ​ខុស​គ្នា​ច្រើនដង​។
៤. Phishing


គឺ​ជា​វិធីសាស្ត្រ​មួយ​ដែល hacker ធ្វើ​ការ​ដាក់​នុយ ដើម្បី​អោយ User បញ្ចូល​ឈ្មោះ​គណនី​និងលេខ​សំងាត់​របស់​គេ​ដោយ​ខ្លួនឯង នៅ​លើ​គេហទំព័រក្លែងក្លាយ​។ ជាក់​ស្ដែង​ដូច​រូប​ខាងលើ​នេះ​អីចឹង អ្នក​មិន​បាន​ចាប់​អារម្មណ៍​ប្រកាដ​ជា​យល់​ថា​ជា​គេហទំព័រ Facebook ដូច្នេះ​ក៏​វាយ​បញ្ចូល​ព័ត៌មាន​​ ឈ្មោះ​អ៊ីមែល ព្រម​ទាំង​ password មិន​ខាន។ តែ​ផ្ទុយ​ទៅ​វិញ ពុំ​មាន​ជា Facebook នោះ​ទេ សូម​មើល​លើ​របារ​អាស័យ​ដ្ឋាន​នោះ​នឹង​ឃើញ​ឈ្មោះ​គេហទំព័រ​ពិត។ ក្រោយ​ពី​បញ្ចូល​​ព័ត៌មាន​លើ​គេហទំព័រ​បញ្ឆោត​នេះភ្លាម នោះនឹងបញ្ជូន​ទៅរក្សា​ទុក​ក្នុង​​ឯកសារ​របស់ hacker។

Monday, February 17, 2014

ផ្សាយ​ក្នុង​ផ្នែក​ គន្លឹះខ្លីៗ ដោយ chhun.hour កាលពី 6 days ago 


ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ ត្រូវ​បាន​ឌីហ្សាញ​មាន Interface ស្រស់​ស្អាត និង​ដំណើរការ​បាន​ល្អ​ជាង Windows 7។ ទោះ​ជា​យ៉ាង​ណា ហាក់​នៅ​មាន​បញ្ហា​ខ្លះៗ ជាក់​ស្ដែង អ្នក​ប្រើ Operating System នេះ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន បាន​ជួប​បញ្ហា error លើ Wireless គឺ​មិន​អាច​ស្វែងរក Wireless ដែល​នៅ​ជុំវិញ​បាន។ ផ្លូវ​ដែល​អ្នក​ប្រើ​នឹក​ឃើញ​មុន គឺ​តម្លើង Windowsថ្មី។ ចុះ​តើ​មាន​វិធី​ណា​ឱ្យ​ងាយ និង​ចំណេញ​ពេល​ជាង​នេះ​ឬ​ទេ?
គន្លឹះ៖ មើល​ម៉េច​​ដឹង​ថាកុំព្យ័ទ័រ​ប្រើ VGA ដាច់​ឬ​ជាប់ទៅ?
ទំព័រ​នេះ Sabay សូម​បង្ហាញ​ដំណោះស្រាយ​លើ​បញ្ហា​មិន​ស្គាល់ Wireless នេះ​ដូច​ត​ទៅ៖
- នៅ​ពេល Wireless មាន​បញ្ហា​នឹង​ចេញ​សញ្ញា​ដូច​រូប៖
- សូម​ចូល​ទៅ Computer Management ដោយ​ស្ដាំ mouse លើ Computer រួច​រើស​យក Manage។
- ត្រង់​នេះ សូម​ចូល​ទៅ Device Manager (ផ្នែក​ស្ដាំ) ហើយ​នៅ​ផ្នែក​ខាង​ឆ្វេង សូម​លុប (Uninstall) នៅ​លើ​ឈ្មោះ Wireless Network Adapter របស់​អ្នក។ (ឧទាហរណ៍៖ ក្នុង​រូប​មាន​ឈ្មោះ Qualcomm Atheros AR5B97 Wireless Network Adapter) បន្ទាប់​មក​ចុច​លើ​ប៊ូតុង OK និង​ស្កេន hardware changes នៅ​លើ Network Adapters ជា​ការ​ស្រេច។
ចុង​ក្រោយ​អ្នក​នឹង​ឃើញ Wireless ដំណើរការ​ដោយ​ស្គាល់ wireless នៅ​ជិតៗ​ជា​មិន​ខាន។

Wednesday, December 18, 2013

លោកអ្នក​ប្រហែល​ជា​ធ្លាប់​លឺ ឬ​ដឹង​ខ្លះ​រួច​មក​ហើយនូវ​ពាក្យ​ថា Root ឬ Root Phone សម្រាប់​ទូរ​ស័ព្ទ​ដៃ​ប្រភេទ Android ។ វាមិន​មែន​ជា​រឿង​ស្មុគ​ស្មាញ​ដែល​ពិបាក​យល់​អ្វី​ឡើយ ខាងក្រោម​នេះ សំបុកអាយធី នឹង​បង្ហាញ​ជូន​នូវ​គន្លឹះ​ និង​វិធី​មួយ​ចំនួន​ក្នុង​ការ Root  ទូរស័ព្ទ​ដៃ ឬ​ឧបករណ៍​ដែល​ដំណើរ​ការ​ជាមួយ Android ដូច​ជា Tablet ជាដើម ។ លោកអ្នក​អាច​អនុវត្តន៍ ដោយ​ខ្លួន​ឯង និង​ចំណាយ​ពេល​​តែ​មួយ​ភ្លែត​​តែ​ប៉ុន្នោះ ។អានបន្ត

នៅ​ក្នុង​ទូរស័ព្ទ iPhone លោក​អ្នក​អាច​ដាក់​ឱ្យ​មាន Flash Alert នៅ​ពេលដែល​មាន​អ្នក​ណា​តេ​មក​រក​អ្នក​ឬ​នៅ​ពេល​ដែល​មាន​ដំណឹង​ផ្សេងៗ​ (Notification) ដែល​ផ្តល់​ភាព​ងាយ​ស្រួល​អាច​ឲ្យ​លោកអ្នក​ដឹង​ថា​មាន​ការ​ជូន​ដំណឹង​ពី​អ្វី ​មួយ ។ នៅ​ពេល​នេះ​សំបុកអាយធី​សូម​ណែនាំ​លោក​អ្នក​ពី​របៀប​ដាក់​ Flash Alert នៅ​ក្នុង​ទូរសព្ទដៃ Android។​អានបន្ត

ការ​ប្រើប្រាស់​ Smart Phone ​នាពេល​បច្ចុប្បន្ន​ជា​តម្រូវការ និង​ការពេញ​និយម​របស់​មនុស្ស​គ្រប់​គ្នា​ មិនថា​តែ iPhone ឬ Android នោះទេ ។ ជារឿយៗ​លោកអ្នក​ប្រហែល​ជា​ធ្លាប់​​ជួប​បញ្ញាជាមួយថាមពល​ថ្ម​ ​ប្រើប្រាស់​មិន​បាន​យូរ ​។ វាអាច​បណ្តាល​មកពី​មូល​ហេតុ​ជាច្រើន ដែល​នាំឲ្យ​ថ្ម​លោកអ្នក​ឆាប់​អស់ ឬអាច​បណ្តាល​ឲ្យ​ឆាប់​ខូច​ថ្ម ក៏មាន ។ នៅ​ពេលនេះ​សំបុកអាយធី​នឹង​បង្ហាញ​គន្លឹះ​ ក្នុង​ការ​សន្សំ​សំចៃ​ថ្ម​ក្នុង​ការ​ប្រើប្រាស់​លើ​ទូរស័ព្ទ​ប្រភេទ Android នូវ​គន្លឹះ​ងាយៗ​ដូចខាងក្រោម ។អានបន្ត

Saturday, November 30, 2013

កម្មវិធី​តម្លើង Cyanogenmod ជា​កម្មវិធី​ដែល​មានអត្ថប្រយោជន៍​ជាទី​បំផុត​សំរាប់​អ្នក​មិន​សូវ​ចេះ​ Android តែ​ចង់ប្រើប្រាស់ Custom ROM ដូច​ជា CMជាដើម។ វា​ទើបតែ​នឹង​ដាក់​ឲ្យ​ទាញយក​តាម Playstore មិនបានប៉ុន្មាន​ផង​ក៏ត្រូវ​លុប​ចេញ​វិញ​ដោយ​សារ​តែមានសំណើរ​ពីក្រុម Google Playstore។អានបន្ត

កាលពីពេល​ថ្មី​ៗ​នេះ​មាន​ដំណឺង​ល្អមួយ​សំរាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ HTC បាន​ឲ្យ​ដឹង​ថា Google និង HTC បាន​សហការគ្នា​ផ្តល់​ជូន​នូវ​ទំហំ​ផ្ទក​បន្ថែម​ទៀត​នៅជូន​ដល់​អតិថិជន​របស់ HTC ទាំងអស់​ដែល​កំពុង​តែ​ប្រើប្រាស់​ផលិត HTC។
ទំហំ​ផ្ទុក​នេះ​គឺ​ផ្តល់ជូន​ចាប់ពីទំហំ ២៥ GB ដល់ ៥០GB ទៅ​តាម​ម៉ូដែល​ទូរស័ព្ទ​នីមួយៗ។ អ្វី​ដែល​យើង​អាច​ដឹងប្រកដ​នោះ​គឺ HTC One Max នឹង​មាន​ទទួល​បាន​បន្ថែម​ដល់​ទៅ៥០GB រយៈពេល​២ឆ្នាំ​។ ការផ្តល់​ជូន​នេះ គឺសំរាប់​តែ​អ្នក​ប្រើប្រាស់ HTC ចាប់ពីឆ្នាំ​២០១៣​ឡើង​ទៅតែប៉ុណ្ណោះ។ ចំពោះ​អ្នកដែលកំពុង​តែ​ប្រើប្រាស់ HTC Sense 5.0+ នោះ​សូម​កុំភ្លេច​បន្ទាន់​សម័យ​ទៅ Sense 5.5+ ដើម្បីទទួល​យក​នូវ​ការផ្តល់​ជូន​នេះ។

វិធី ​ខាង​ក្រោម​នេះ​ជា​វិធី​ដែល​អាច​តំលើង​ពុម្ពអក្សរ​ជា​ទូទៅ​សំរាប់​ទូរស័ព្ទ ដែល​អាច​តំលើង​បាន។ មុន​នឹង​តំលើង​បាន ចាំ​បាច់​ត្រូវ​តែ Root ទូរស័ព្ទ ជាមុន​សិន។ ក្រោយ​មក​ត្រូវ​តំលើង​ Recovery mode (ClockWorkMode ឬ xRecovery ឬអ្វីផ្សេង​ទៀត​ដែល​ត្រូវ​ជា​មួយ ទូរស័ព្ទ របស់​អ្នក)។
មិន​មាន​ទូស័ព្ទ​ច្រើន​ទេ​ដែល​អាច​ប្រើ​ប្រាស់​ភាសារ​ខ្មែរ​បាន។
អានបន្ត

 
Khmer Hot News © 2012 | Designed by Bubble Shooter, in collaboration with Reseller Hosting , Forum Jual Beli and Business Solutions